ក្រុម

សាររបស់ស្ថាបនិក

ក្រុមហ៊ុនដឹកជញ្ជូន YOUNG SIA LOGISTICS CAMBODIA CO., LTD

“យើងមានគោលបំណងធ្វើឱ្យក្រុមហ៊ុនរបស់យើង ក្លាយជាអ្នកផ្តល់សេវាកម្មដឹកជញ្ជូនដ៏ធំបំផុតមួយ នៅក្នុងប្រទេសកម្ពុជា ហើយគោលដៅរបស់យើងអាចទទួលជោគជ័យទៅបាន លុះត្រាតែយើងមានក្រុមការងារ ដែលខ្លាំងដើម្បីជួយដល់ប្រតិបត្តិការរបស់យើង។ ដូច្នេះជាដំបូង យើងត្រូវបណ្តុះបណ្តាលបុគ្គលិករបស់យើងឱ្យបានល្អ ទាំងជំនាញទន់ និងជំនាញរឹង បន្ទាប់មកបុគ្គលិករបស់យើង នឹងអាចបម្រើសេវាកម្មជូនអតិថិជនរបស់យើងបានយ៉ាងល្អ ដោយការយកចិត្តទុកដាក់ខ្ពស់ ដូចដែលក្រុមហ៊ុនបានយកចិត្តទុកដាក់ ចំពោះបុគ្គលិករបស់យើងផងដែរ។ យើង​ក៏​សង្ឃឹមថា ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ បុគ្គលិក​របស់​យើងនឹង​អាច​រៀន​ជំនាញ​បន្ថែម​ទៀត ​ពី​វិស័យ​ដឹកជញ្ជូន​នេះ មាន​បទពិសោធន៍កាន់តែច្រើន និងមាន​សមត្ថភាព​ក្នុង​ការ​បំពេញការងាររបស់ពួកគេ”។

“ការដឹកជញ្ជូននៅកម្ពុជា មានភាពរីកចម្រើនជាងមុនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយយើងរំពឹងថា វានឹងមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ដោយសារសេដ្ឋកិច្ចរបស់ប្រទេសយើងកាន់តែល្អប្រសើរ ព្រមទាំងមានការជួយសម្រួលពីសំណាក់រាជរដ្ឋាភិបាលរបស់យើង ចំពោះរោងចក្រ និងសហគ្រាសធុនតូច និងមធ្យម យើងជឿជាក់ថា អ្នកវិនិយោគនឹងមកបណ្តាក់ទុនកាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា ដូច្នេះយើងត្រូវត្រៀមខ្លួនឱ្យរួចជាស្រេច ដើម្បីបម្រើដល់សេវាកម្មដឹកជញ្ជូន សម្រាប់អតិថិជនរបស់យើង និងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុនដឹកជញ្ជូនមកពីក្រៅប្រទេស ដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាយើង”។

ក្រុម​របស់​យើង

យើងបានបែងចែកក្រុមរបស់យើងទៅតាមផ្នែក និងទៅតាមជំនាញ។

  • ផ្នែកអភិវឌ្ឍន៍អាជីវកម្ម
  • ជាក្រុមដែលធ្វើការស្រាវជ្រាវខាងទីផ្សារ និងនាំយកនូវកំណត់ត្រា /ទិន្នន័យជាជំនួយទៅដល់ផ្នែកលក់ និងផ្នែកទីផ្សាររបស់យើង ដើម្បីរៀបចំផែនការលក់ និងផែនការទីផ្សារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

  • ផ្នែកគណនេយ្យករ និងហិរញ្ញវត្ថុ
  • ជាក្រុមដែលជួយដល់អតិថិជនរបស់យើង និងផ្តល់នូវការណែនាំ និងការប្រឹក្សាដ៏ប្រសើរជូនដល់អតិថិជនរបស់យើង។

  • ផ្នែកប្រតិបត្តិការ
  • គឺជាក្រុមការងារដ៏ជំនាញ ដែលពួកគេអាចប្រើប្រាស់ទាំងភាសាចិន និងភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ហើយពួកគេអាចដោះស្រាយ និងធ្វើការទំនាក់ទំនងជាមួយអតិថិជនជនជាតិចិនបានយ៉ាងល្អសម្រាប់ប្រតិបត្តិការនាំចូល និងនាំចេញប្រចាំថ្ងៃរបស់យើង។

  • ផ្នែកលក់ និងផ្នែកទីផ្សារ
  • ជាក្រុមខ្លាំង ដែលត្រូវបានបណ្តុះបណ្តាលយ៉ាងល្អបំផុត ដើម្បីត្រួតពិនិត្យ និងផ្តល់នូវតម្លៃដ៏ល្អ ជាមួយនឹងអត្រាតម្លៃសមរម្យជូនដល់អតិថិជនរបស់យើង។

  • ផ្នែកគាំទ្រ
  • ក្រុមហ៊ុនយើងក៏បានសហការយ៉ាងល្អជាមួយក្រុមហ៊ុនដឹកជញ្ជូនរួមគ្នា ក្រុមហ៊ុនដឹកជញ្ជូនបន្ត និងដៃគូដឹកជញ្ជូន ទាំងនៅក្នុងស្រុក និងនៅទូទាំងពិភពលោក ដើម្បីជួយដល់ដំណើរការការងារប្រចាំថ្ងៃរបស់យើង។

ក្រុម​របស់​យើង

ជួបជាមួយគ្រួសាររីករាយរបស់យើង